ស៊ែរអោយសាច់ញាតិគាត់ឃេីញផង! ! បេីមិនអញ្ចឹងទេ​ គេបូជាសពហេីយ

0
7362

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានអ្នកដំណើរ ប្រទះឃើញ ដេ ក ស្លា ប់ យ៉ា ងអា ណោ ច អា ធ័ ម នៅលើផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចដីវាលមាត់បឹង ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកព្រលឹម ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ប្រទះឃើញសា កសពមនុស្ស កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ សមត្ថកិច្ចផ្នែកជំនាញបានពិនិត្យវិភាគនិងធ្វើកោសល្យវិច័យ។ តាមការពិនិត្យសពជាក់ស្តែង សពនារីរងគ្រោះ មានអាយុប្រហែល១៩ឆ្នាំ សក់ពណ៌ខ្មៅ កម្ពស់ ១.៥៣ម៉ែត្រ ពាក់អាវដៃវែងពណ៌ខ្មៅ ស្លៀកខោខូប៊យខ្លី ពណ៌ខៀវ ដៃខាងឆ្វេងមានចាក់សាក់សរសេរថា Ah mey 25.01.2001 និងសាក់រូប King ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖សពនារីម្នាក់​នេះមានវ័យប្រហែល​១៩ឆ្នាំ​ រាងធាត់ល្មម,សម្បុរស្រអែម,ស្លៀកពាក់ខោកាប៊ូយខ្លី,ពណ៌ខៀវ,ពាក់អាវយឺតដៃវែង,ពណ៌ខ្មៅឆ្នូតសនិងពាក់ស្បែកជើងសូកពណ៌ខ្មៅ។ ជាក់ស្ដែងនៅកន្លែងកើតហេតុគេបានឃើញស្បែកជើងមួយគូនិងមានស្នាមឆូតកោសផ្លូវនិងកញ្ចក់ម៉ូតូបែក ដូចដួលម៉ូតូតែមិនឃើញម៉ូតូនោះទេ។

ប្រភពបានបន្តឲ្យដឹងទៀតថា៖ អ្នករត់កង់បីម្នាក់បានឃើញសា.កស.ពនេះដោយសារជិះកាត់ ក៏ប្រទះឃើញស.ពនៅលើថ្នល់បេតុង បន្ទាប់មកគាត់ក៏បានហៅអ្នកធ្វើដំណើរផ្សេងទៀត ជួយលើកដាក់ទៅគៀនចិញ្ចើមផ្លូវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ​ក៏បានចុះទៅពិនិត្យនិងធ្វើកោ.សលវិច័យ ដើម្បីរកមូលហេតុពិតនៃការស្លាប់នារីម្នាក់នេះ។ បច្ចុប្បន្នស.ពនារីដែលដេកស្លា.ប់នៅលើបណ្ដោយផ្លូវ៥០ ម៉ែត្រស្ថិតនៅក្នុងភូមិប្រការសង្កាត់ព្រៃស,ខណ្ឌដង្កោ,រាជធានីភ្នំពេញ ស.ពនារីរ.ងគ្រោះយកមកដង្កល់នៅវត្តឬស្សីសា.ញ់ដើម្បីស្វែងរកសាច់ញាតិ៕

ប្រភព៖​ BKK 24