ស្គាល់មុខអោយហេីយ! ! អ្នកជំនាញលួចស្លាកលេខរថយន្ត

0
14

នៅថ្ងៃទី២៦ ខែកក្កដា វេលាម៉ោង០៣ម៉១៥នាទី នៅត្រង់ចំណុចមុខផ្ទះលេខ៧Eo ផ្លូវ១២៥ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានករណីលួចស្លាកលេខ រថយន្ត HiLANDER លេខភ្នំពេញ 2BA6507 ដែលបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ផេងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០១E2 ផ្លូវ១៨២ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សរ លក្ខិណា ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧Eo ផ្លូវ១២៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា មុខរបរ បុគ្គលិករោងចក្រ បានជិះរថយន្តចេញពីខេត្តកំពង់ស្ពឺ ហើយត្រឡប់មកដល់ផ្ទះ បានទុករថយន្តនៅមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យមានគ្នាតែម្នាក់ឯង ដើរមកដល់កន្លែងកើតហេតុ ឃើញរថយន្តដាក់នៅមុខផ្ទះ ហើយស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពយកទុលណឺវីស ឆ្គិះយកស្លាកលេខរថយន្តបានសំរេច ហើយគេចខ្លួន។

លុះព្រឹកឡើង ជនរងគ្រោះ ចុះមកក្រោមហើយពិនិត្យរថយន្ត ស្រាប់តែបាត់ស្លាកលេខមុខក្រោយ ក៏ទៅពិនិត្យកាមេរ៉ាសុវត្ថិភាព ឃើញរូបជនសង្ស័យក៏ផ្តិតរូប យកទៅដាក់ពាក្យបណ្តឹងនៅបុស្តី៍បឹងព្រលឹត ក្រោយការទទួលពាក្យបណ្តឹងខាងសមត្ថកិច្ច ក៏ធ្វើការពិនិត្យមើលរូបថត ស្រាប់តែស្គាល់ជនសង្ស័យច្បាស់ជាមុខសញ្ញា ដែលសមត្ថកិច្ចយើងកំពុងគ្រប់គ្រង នៅក្នុងមូលដ្ឋាន រហូតមក។

ស្រាប់តែថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានឃើញជនសង្ស័យកំពុងជិះម៉ូតូ នៅត្រង់ចំណុចផ្លូវ២១៧ សង្កាត់អូរឬស្សី៤ សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យមកស្នាក់ការនរគបាល បុស្តី៍បឹងព្រលឹតតែម្តង។

សម្ភារៈនិងវត្ថុតាងមាន៖
១.ស្លាកលេខរថយន្តមុខក្រោយលេខភ្នំពេញ 2BA.6507
២.ទូរសព្ទ័ដៃមួយគ្រឿងម៉ាកHo wey
-ជនសង្ស័យមានប្រើប្រាស់គ្រឿងញៀន

បច្ចុប្បន្ន​ជនសង្ស័យខាងលើ ​រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅនគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕