ស្ត្រីខ្មែរម្នាក់ត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិត

0
579

វៀតណាម៖ តុលាការនៅខេត្តតាយនីញ (Tay Ninh) ប្រទេសវៀតណាម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានដាក់ទោសប្រហារជីវិតស្ត្រីខ្មែរឈ្មោះ ម. ស្រីនាង ទាក់ទងនឹងការជួញដូរគ្រឿងញៀន។

ស្ត្រីខ្មែរ ដែលកើតនៅឆ្នាំ១៩៩៣នេះ ត្រូវបានឱ្យដឹងថា មកពីរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។ យោងតាមសាលដីកា នាងបានជួញដូរគ្រឿងញៀន ៥កញ្ចប់ ប្រភេទមេតំហ្វេតាមីន ទម្ងន់ ៤៩៤៣ក្រាម។

ប៉ូលិសវៀតណាម បានចាប់ខ្លួនស្ត្រីខ្មែរខាងលើ នៅច្រកអន្តរជាតិម៉ុកបៃ (Moc Bai) នៅខេត្តតាយនីញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩៕

ប្រភព៖​ Click News