facebook sharing button Sharepinterest sharing button Pinemail sharing button Emailsharethis sharing button Sharemessenger sharing button Share

បរទេស ៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានប្រកាសថា កងកម្លាំងទ័ព អាកាសសហរដ្ឋអាមរិក នឹងទិញយន្តហោះចម្បាំង ដែលហោះឡើង និងចុះចតធម្មតា F-35A ដែលដំបូងឡើយផលិត សម្រាប់ប្រទេសតួកគី ជាផ្នែកនៃកំណែប្រែកុងត្រា ៨៦២ដុល្លារ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀង ដែលប្រកាសឡើងនៅថ្ងៃចន្ទនេះ ក៏ផ្តល់កញ្ចប់ថវិកាចំពោះកំណែប្រែកុងត្រាយន្តហោះចម្បាំង F-35A ដែលដើមឡើងត្រូវបានគេផលិត សម្រាប់កងទ័ពអាកាស ដើម្បីនាំត្រឡប់មកវិញ ស្របតាមការដំឡើង របស់អាមេរិក។

គួរបញ្ជាក់ថា ប្រទេសតួកគី បានគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន១០០គ្រឿង ជុំវិញការដែលខ្លួនចូលរួមជាដៃ គូយន្តហោះចម្បាំង F-35 អន្តរជាតិ ប៉ុន្តែត្រូវបានបដិសេធ ច្រានចោលកាលពីមួយឆ្នាំមុន ក្រោយទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ជំទាស់នឹងការដឹក នាំរបស់សហរដ្ឋអាមេរិក៕

ប្រភព៖ដើមអម្ពិល