អ្នកបន្ទាយមានជ័យអាចចូលទៅលេងប្រទេសថៃបាន១អាទិត្យ​ ដោយប្រេីប្រាស់របស់មួយនេះ

0
56

ដោយសារមានអនុស្សរណៈ​យោគយល់​គ្នា ពលរដ្ឋខេត្តបន្ទាយមានជ័យអាចចូលទៅលេងខេត្តស្រះកែវរបស់ប្រទេសថៃ មិនបាច់ប្រើប៉ាស្ព័រ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់កម្ពុជាថ្មីថា ដោយសារមានការចុះអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ ពលរដ្ឋខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ​របស់ថៃ អាចឆ្លងចេញចូលគ្នាដោយប្រើប្រាស់ប័ណ្ណព្រំដែនជំនួសប៉ាស្ព័រ។

លោកថា ប័ណ្ណព្រំដែនមានសុពលភាពប្រើប្រាស់ត្រឹមតែខេត្តទាំងពីរប៉ុណ្ណោះគឺបន្ទាយមានជ័យ និងស្រះកែវ។

លោកបញ្ជាក់​ថា ពលរដ្ឋដែល​មានអាស័យដ្ឋានរស់នៅអចិន្ត្រៃក្នុងខេត្តបន្ទាយមានជ័យ ទើបអាចស្នើសុំប័ណ្ណព្រំដែននេះបាន។ ការធ្វើប័ណ្ណព្រំដែនចំណាយត្រឹមតែ ២ ម៉ឺនរៀល និងរយៈពេលធ្វើពីរថ្ងៃ។

ការប្រើប័ណ្ណព្រំដែននេះ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលាដល់ពលរដ្ឋខេត្តជាប់ព្រំដែនទាំងពីរ អាចទំនាក់ទំនងគ្នា កាត់បន្ថយការចំណាយផ្សេងៗ។

ក្រៅពីខេត្តបន្ទាយមានជ័យ ខេត្តមួយចំនួនទៀតជាប់ព្រំដែនថៃ ក៏បាន​ចុះអនុស្សរណៈយោគយល់គ្នា​ការ​ប្រើប្រាស់ប័ណ្ណព្រំដែន ដើម្បីសម្រួលការធ្វើដំណើរចេញចូលរវាងពលរដ្ឋជាប់ព្រំដែន៕

ប្រភព៖​ កម្ពុជាថ្មី