អ្នកមិនព្រមផ្ទេរឈ្មោះយានយន្ត​ អាចនឹងត្រូវជួបបញ្ហាទាំងនេះ

0
20

មួយរយៈចុងក្រោយនេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការសម្រួលនីតិវិធីជាបន្ដបន្ទាប់ ដើម្បីជំរុញឲ្យម្ចាស់យានយន្តដែលមិនទាន់កាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិ ទៅកាត់ឈ្មោះ និងផ្ទេរកម្មសិទ្ធិ ប៉ុន្ដែម្ចាស់យានយន្តនៅមិនទាន់យកទៅកាត់ឈ្មោះអស់នៅឡើយ។ ប្រសិនបើមិនបានកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិយានយន្ត តើប្រឈមអ្វីខ្លះ?

ចង់ដឹងមកអាន គុណវិបត្តិ នៃការមិនកាត់ឈ្មោះយានយន្ត ដែលរកម្ចាស់ដើមពុំឃើញ ដូចខាងក្រោម៖

  • ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច
  • ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
  • ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
  • ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
  • ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
  • ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕

ប្រភព៖​ Sabay