ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនឡើងដល់ ៨៨៤,៩ លានដុល្លារចាប់ពីខែមករាដល់ ខែឧសភាឆ្នាំ ២០២០ ដែលធ្លាក់ចុះ ៣,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការរបាយការណ៍របស់ JETRO ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។

ស្ថិតិពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៧០៣លានដុល្លារទៅកាន់ទីផ្សារជប៉ុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំពី ០,៩ ភាគរយ។
ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនមានតម្លៃ ១៨០ លានដុល្លារ ធ្លាក់ចុះ ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ ២,២៩២ពាន់លានដុល្លារកាលពីឆ្នាំមុន៕

ប្រភព៖ Property Area