“123456” នៅតែជាពាក្យសម្ងាត់ដ៏ពេញនិយមសម្រាប់ឆ្នាំ២០២០

0
17

ភ្នំពេញ÷ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Hacker News បានអោយដឹងថា ពាក្យសម្ងាត់ <123456> នៅតែពេញនិយមបំផុតសម្រាប់ឆ្នាំ២០២០នេះ បើទោះបីមានការប្រមានជាច្រើនពាក់ព័ន្ធនឹងសុវត្ថិភាពទិន្នន័យក្ដី។

របាយការណ៍សិក្សាស្រាវជ្រាវមួយបានបង្ហាញថា ជាង៤០ភាគរយនៃពាក្យសម្ងាត់ដែលកំពុងប្រើនៅលើអនឡាញ គឺជាពាក្យ “123456” ខណ:ដែលមានការណែនាំអោយប្រើពាក្យសម្ងាត់ដែលមានសុវត្ថិភាពដូចជា តម្រូវអោយមានអក្សរតូច អក្សរធំ លេខ អក្សរពិសេស ហើយត្រូវដាក់យ៉ាងតិច ៩ខ្ទង់ក្ដី ក៏នៅតែមានមនុស្សជាច្រើនមិនអនុវត្តតាមដែរ៕