​ខ្សែ​ការពារ Ben Chilwell ​បាន​ប្រាប់​ទៅ​ក្រុម Leicester City ​ថា​រូបគេ​ចង់​ចាកចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ ​ស្រប​ពេល​ក្រុម Chelsea ​ក៏​កំពុង​ទាក់ទង​ទិញ​រូបគេ​ទៅ​ខ្លាំង​ណាស់​ដែរ។

​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នេះ ​លេង​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ​ឱ្យ​ក្រុម Leicester ​។ តែ​ដោយសារ​ការ​ធ្លាក់​ចេញ​ពី Top4 ​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម​មិន​សូវ​ជា​សប្បាយ​ចិត្ត ​ហើយ​ក៏​មាន​ចិត្ត​ចង់​ចាកចេញ​ផង​ដែរ។ ​ដោយ​ក្នុង​នោះ Chilwell ​ជា​កីឡាករ​ដំបូង​គេ ដែល​គេ​ដឹង​ថា​បាន​ស្នើ​សុំ​ក្លឹប​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​លេង​ ​ដោយ​អាច Chelsea ជា​ជម្រើស​ទី​១​។

​ស្រប​ពេល​មាន​ដំណឹង​ថា​ចាកចេញ​នេះ​ដែរ ​ក្រុម Chelsea ​ឯ​ណោះ ​ជា​អ្នក​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​យក​ខ្សែ​ការពារ​ខាង​លើ​ទៅ។ ​លោក​ Lampard ​ចង់​បាន​ខ្សែ​ការពារ ដើម្បី​មក​ពង្រឹង​ក្រុម ​ខណៈ​ដែល​លោក​ទិញ​បាន​កីឡាករ​ថ្មី​ប៉ុន្មាន​នាក់​កន្លង​មក សុទ្ធ​តែ​បម្រើ​និង​ប្រយុទ្ធ​ទាំង​អស់។ ​នា​រដូវ​កាល​នេះ ​តោ​​ខៀវ ​មាន​ឱកាស​ចំណាយ​លុយ​បាន​ច្រើន ដោយសារ​តែ​ពួកគេ​រដូវ​កាល​មុន​មិន​បាន​ចាយ​ប្រាក់​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​ចូល​ទេ៕​

ប្រភព៖សប្បាយ