DJ ស្រីស្អាត​ ត្រូវក្រសួងចាត់វិធានការ​ ក្រោយឡេីងសម្តែងបញ្ចេញកេរម៉ែ

0
396

DJ ស្រីស្អាតរបស់វៀតណាម ត្រូវនាយកដ្ឋានវប្បធម៌ និងកីឡារបស់រដ្ឋធានីហាណូយ ដកសិទ្ធិ DJ រយៈពេល ៤ខែ និងពិន័យជាប្រាក់ ៤០លានដុង ក្រោយដោះសម្លៀកបំពាក់បង្ហាញប្រដាប់ភេទអំឡុងពេលសម្តែងនៅក្នុងក្លិបកម្សាន្តមួយ។

យោងតាមនាយក នៃនាយកដ្ឋានវប្បធម៌ និងកីឡា លោក To Van Dong ឲ្យដឹងថា DJ ស្រីស្អាតដែលគេស្គាល់ថា DJ Ngan 98 មានចេតនាបង្ហាញប្រដាប់ភេទរបស់ខ្លួន ដោយបិទបាំងត្រឹមខោក្នុងបែបសិចស៊ី អំឡុងពេលសម្តែង ដែលផ្ទុយទៅនឹងវប្បធម៌ ច្បាប់របស់ប្រទេស តម្រូវឲ្យផ្អាកអាជីពរយៈពេល ៤ខែ និងពិន័យជាប្រាក់ ៤០លានដុង ស្មើប្រមាណ ១ ៧៣៩ដុល្លារ។

យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះ បានកើតឡើងចាប់តាំងពីថ្ងៃ ២៣ កក្កដា ក្នុងក្លិប New Star3 ដោយវីដេអូត្រូវគេបង្ហោះតៗគ្នាលើបណ្តាណសង្គម។

ទាក់ទងករណីនេះ លោក To Van Dong បញ្ជាក់ថា សម្រាប់ពេលនេះ លោកគ្រាន់តែជាការផ្អាកអាជីពបណ្តោះអាសន្ន និងពិន័យប្រាក់ប៉ុណ្ណោះ ដោយលោកកំពុងស្នើទៅក្រសួងឲ្យចាត់វិធានការធ្ងន់ធ្ងរមកលើ DJ ស្រីរូបនេះតែម្តង។

ក្រៅពី DJ ស្រីរូបនេះ អ្នករាំចំនួន ៨នាក់ផ្សេងទៀត ដែលសម្តែងលើឆាកជាមួយគ្នា ក៏ត្រូវផ្អាកអាជីពរយៈពេល ៤ខែ ដូចគ្នា៕

ប្រភព៖​ កម្ពុជាថ្មី