Update៖​ កំណាត់ផ្លូវពីព្រៃនប់ទៅស្ទឹងហាវ​ ដែលបានដាច់ដោយទឹកហូរច្រោះ​ ត្រូវបានចាក់ដីជួសជុសជាបណ្តោះអាសន្ន

0
25

ខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឱ្យPNNដឹងនៅព្រលប់ថ្ងៃ02.08.2020ថា ករណីកំណាត់ផ្លូវសម្តេចសង្ឃទេព វង្សពីស្រុកព្រៃនប់ទៅស្រុកស្ទឹងហាវ ដែលបាក់ដាច់ដោយទឹកហូរច្រោះដោយសារភ្លៀងខ្លាំងកាលពីរសៀលកន្លងទៅ បច្ចុប្បន្នបានដាក់ថ្ម ចាក់ដីជួសជុលជាបណ្តោះអាសន្នខ្លះវិញហើយ បង្ការគ្រោះថ្នាក់ផ្សេងៗ មុននឹងជួសជុលផ្លូវការ ដោយក្រុមហ៊ុនទទួលធ្វើការជួសជុលផ្លូវនេះ ។ទោះជាយ៉ាងនេះក្តី ចរាចរណ៏រថយន្តធំឆ្លងកាត់ផ្លូវនេះ នៅផ្អាកជាបណ្តោះអាសន្នសិន៕

ប្រភព៖​ Huy Bunleng News