អង្គការសុខភាពពិភពលោក កាលពីថ្ងៃសៅរ៍ ទី០១ ខែសីហា បានព្រមានថាជំងឺរាតត្បាត ទំនងជាអូសបន្លាយរយៈពេល “វែង” បន្ទាប់ពីគណៈកម្មាធិការគ្រាអាសន្នរបស់ខ្លួនបានជួបប្រជុំគ្នាដើម្បីវាយតម្លៃវិបត្តិរយៈពេល ៦ ខែ បន្ទាប់ពីបានប្រកាសអាសន្ន។

WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការនេះបានគូសបញ្ជាក់អំពីរយៈពេលដែលត្រូវបានគេរំពឹងថានឹងកើតមាននៃជំងឺរាតត្បាតរាតត្បាតកូវីដ ១៩ ហើយបានព្រមានពីហានិភ័យនៃ “ភាពនឿយហត់ក្នុងការឆ្លើយតប” ដោយសារវាបានដាក់សម្ពាធសេដ្ឋកិច្ចសង្គមលើប្រទេស។

មេរោគឆ្លងថ្មីបានសម្លាប់មនុស្សយ៉ាងតិច ៦៨០,០០០ នាក់ និងឆ្លងមេរោគកូវីដ១៩ យ៉ាងហោចណាស់ ១៧,៦ លាននាក់ចាប់តាំងពីការផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ។

ប្រទេសជាច្រើននៅជុំវិញពិភពលោកបានដាក់ការហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺផ្លូវដង្ហើមដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង៕

ប្រភព៖សប្បាយ